មន្ដ្រីពន្ធាគារចំនួន៥នាក់ ត្រូវបានលោកឧបនាយករដ្ឋមន្ដ្រី ស សុខា លុបឈ្មោះចេញពីក្របខ័ណ្ឌក្រសួងមហាផ្ទៃ ដោយសារពាក់ព័ន្ធជាមួយគ្រឿងញៀន

អអេហ្វអិន
បញ្ចូលដោយ -

(ភ្នំពេញ) ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបណ្ដេញមន្ដ្រីចំនួន៥នាក់ចេញពីក្របខ័ណ្ឌក្រសួងមហាផ្ទៃ ព្រោះតែបុគ្គលទាំង៥នាក់មានការពាក់ព័ន្ធជាមួយគ្រឿងញៀន នេះបើតាមប្រភពព័ត៌មានដែលអង្គភាពសារព័ត៌មាន «អអេហ្វអិន» បានទទួលនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ។


មន្ត្រីពន្ធនាគារដែលត្រូវលុបឈ្មោះចេញពីក្របខណ្ឌទាំង៥រូបនេះ រួមមាន៖

ទី១៖ លោកវរអគ្គានុរក្សថ្នាក់លេខ២ ផុន វណ្ណៈ អត្តលេខ០៣៣៥ អនុប្រធានការិយាល័យសន្តិសុខពន្ធនាគារនៃមណ្ឌលអប់រំកែប្រែទី១

ទី២៖ លោកវរអគ្គានុរក្សថ្នាក់លេខ៣ ហូ សុជាតិ អត្តលេខ០៣៥១ មន្ត្រីនៃមណ្ឌលអប់រំកែប្រែទី១

ទី៣៖ លោកវរអគ្គានុរក្សថ្នាក់លេខ៣ គង់ ដារ៉ា អត្តលេខ២០០៤ មន្ត្រីនៃពន្ធនាគារខេត្តកណ្តាល

ទី៤៖ លោកអនុរក្សថ្នាក់លេខ២ កេង ស៉ីឌុន អត្តលេខ៣០០៩ មន្ត្រីនៃពន្ធនាគារខេត្តកណ្តាល

និងទី៥៖ លោកអនុរក្សថ្នាក់លេខ៣ ខ្ចៅ សិរីរ័ត្ន អត្តលេខ៣០៦៣ មន្ត្រីនៃពន្ធនាគារខេត្តបន្ទាយមានជ័យ ៕




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!