ម្ដេចក៏ហ៊ានម្លេះ ! ទីតាំងមួយកន្លែងស្ថិតនៅចន្លោះគីឡូម៉ែត្រ៦៤ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ល្បីថា ទទួលទិញប្រេងសាំងពីតៃកុងឡានលួចលក់ប្រេងសាំងតាមផ្លូវ

អអេហ្វអិន
បញ្ចូលដោយ -

ក្រុមហ៊ុនខាតបង់មិនតិចទេ ប្រសិនបើដឹងថា មានទីតាំងមួយកន្លែងនេះ ដែលរងចាំទទួលផលចំណេញ ពីអ្នកលួចប្រេងសាំងតាមស៊ីទែនក្រុមហ៊ុន ហើយម្យ៉ាងវិញទៀត សមត្ថកិច្ចពាក់ព័ន្ធមិនទាន់ចុះបង្ក្រាបទាល់តែសោះ ហាក់ដូចជាបណ្ដែតបណ្ដោយឲ្យមានការទិញលក់យ៉ាងសេរីយ៉ាងដូច្នេះ។


យោងតាមប្រភពព័ត៌មាន ដែលអង្គភាពសារព័ត៌មាន «អអេហ្វអិន» ទទួលបាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា  ទីតាំងទទួលផលចោរកម្មបែបនេះបានប្រព្រឹត្ដ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៦៤ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានតៃកុងឡានបានបូមពីស៊ីទែនសាំងរបស់ក្រុមហ៊ុនសាំង ហើយបានយកទៅលក់នៅកន្លែងនេះជារៀងរាល់ថ្ងៃ ហាក់ដូចជាមិនខ្លាចញញើតនឹងផ្លូវច្បាប់សូម្បីតែបន្ដិចសោះ ហាក់ដូចជាផ្គើនមែនទែន។


បច្ចុប្បន្ននេះឈ្មួញទីតាំងទិញលក់ប្រេងឯកជន ដោយគ្មានយីហោរមួយនេះ ហាក់ដូចជាមិនខ្លាចញញើតនឹងផ្លូវច្បាប់នោះទេ ឯអ្នកលួចលក់ប្រេងក្រុមហ៊ុនមិនក្លាចបាត់បង់ចំណូលក្រុមហ៊ុននោះទេ ទើបបានជាហ៊ានប្រព្រឹត្ដបទល្មើសយ៉ាងដូច្នេះ។


យោងតាមផ្លូវច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បទទទួលផលចោរកម្ម គឺជាប្រភេទបទល្មើសមជ្ឈិមដែលត្រូវមានបញ្ញត្តិនៅក្នុងមាត្រា៣៩៩ នៃក្រម ព្រហ្មទណ្ឌ ឆ្នាំ ២០០៩ ហើយត្រូវបានកំណត់និយមន័យថា «គឺជាអំពើទទួល លាក់បំបាំងរក្សាទុក ឬបញ្ជូនវត្ថុអ្វីមួយ ដោយដឹងថាវត្ថុនោះបានមកពីបទឧក្រិដ្ឋ ឬបទមជ្ឈិម» និង យោងមាត្រា ៤០០ នៃក្រមព្រហ្មទណ្ឌ អំពើទទួលផលចោរកម្ម ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ ពី ៤.០០០.០០០ រៀល ទៅ ១០.០០០.០០០ រៀល។


ស្ថានទម្ងន់ទោសនៃអំពើទទួលផលចោរកម្ម មានចែងក្នុងមាត្រា ៤០១ នៃក្រមព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ៕









#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!