ស្ដ្រីម្នាក់ត្រូវ​បានឆេះស្លាប់យ៉ាង​អាណោចអាធម ក្នុងករណី​អគ្គិភ័យ​ក្នុង​ខណ្ឌសែន​សុខ​

អអេហ្វអិន
បញ្ចូលដោយ -

ភ្នំពេញ​ ៖ ​បញ្ហា​ឆេះផ្ទះមួយកន្លែង​ កាលពីវេលាម៉ោង ៥៖១០នាទី​ ល្ងាចថ្ងៃទី​១៩ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុច​ផ្ទះលេខ​១៧ ផ្លូវ​បេតុង ភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្ដាលឲ្យ​​ស្ដ្រីម្នាក់​ឈ្មោះ​ គ្រៀល អៀង អាយុ​៨៤ឆ្នាំ​ បានស្លាប់បាត់បង់ជីវិត​ភ្លាមៗ។

យោងតាមប្រភពព័ត៌មាន​ ដែលអង្គភាព​សារព័ត៌មាន «អអេហ្វអិន​» ទទួលបានពីសមត្ថកិច្ច បាន​ឲ្យដឹងថា ដោយ​មានការចង្អុលបង្ហាញ​របស់​ លោក​ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក​វរសេនីយ៍ឯក ព្រហ្ម យ៉ន បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់​ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿង ក្នុងនោះរួមមាន៖ រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១១គ្រឿង ប្រើប្រាស់ទឹកអស់១១ឡាន។

សូមជម្រាប​ជូន​ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់​ ថ្មបេតុងប្រក់សង្ក័សី ទំហំ (៥ម៉ែត្រ គុណ ១២ម៉ែត្រ) បានបណ្តាលឲ្យឆេះអស់មួយផ្នែកខាងក្រោយ​ រួមមានម៉ូតូ២គ្រឿង​ និងសម្ភារៈអស់ទាំងស្រុង និងពុំបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានធ្វើការគ្រប់គ្រង់ទាំងស្រុងនៅវេលាម៉ោង ៥និង៥៥នាទីល្ងាចថ្ងៃទីខែឆ្នាំដដែរ។ ដោយក្នុងហេតុការណ៍នេះ ឲ្យស្ត្រីម្នាក់ស្លាប់មានឈ្មោះ​ គ្រៀល​ អៀង​ អាយុ​ ៨៥ឆ្នាំ រីឯមូលហេតុ សមត្ថកិច្ចជំនាញបានបញ្ជាក់ជូនថា​ ចំពោះមូលហេតុ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!