ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យប្រតិភូធនាគារ វីង (Wing Bank) ចូលជួបសម្ដែងការគួរសម

អអេហ្វអិន
បញ្ចូលដោយ -

(ភ្នំពេញ) ៖ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានវាយតំលៃខ្ពស់ចំពោះធនាគារ វីង (Wing Bank ) ដែលជាធនាគារឯកជន ដែលបានចូលរួមក្នុងការលើកកម្ពស់ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការផ្តល់នូវកម្ចី និងប្រតិបត្តិការផ្សេងៗដល់ប្រជាជន។ 


ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូចនេះ នាឱកាសដែលលោកបានអនុញ្ញាតឱ្យប្រតិភូធនាគារ វីង ដឹកនាំដោយលោក សោម ធីសែន នាយកគ្រប់គ្រងផ្នែកសេវាធានាគាររបស់ធនាគារឯកទេសវីង ខេមបូឌា ចូលជួបពិភាក្សាការងារ នៅទីស្តីការក្រសួងព័ត៌មាន៕







#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!