ចុមហ៊ានម្លេះ ! បើកទីតាំងហ្គេមបាញ់ត្រីកណ្ដាលទីក្រុងភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ដោយគ្មានអាជ្ញាធរ និងសមត្ថកិច្ចចុះបង្ក្រាបទាល់តែសោះ

អអេហ្វអិន
បញ្ចូលដោយ -

ភ្នំពេញ ៖ ទីតាំងបនល្បែងទូហ្គេមបាញ់ត្រីបើកជាសាធារណៈរបស់ជនជាតិចិនកំពុងដំណើរការយ៉ាងរលូន ស្ថិតនៅត្រង់ចំណុចចុះពីស្ពានហង្ស នៅខាងឆ្វេងដៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយគ្មានចំណាត់ការរបស់អាជ្ញាធរ ឬសមត្ថកិច្ចទាល់តែសោះ នេះបើតាមព័ត៌មានដែលអង្គភាពសារព័ត៌មាន «អអេហ្វអិន» ទទួលបាននៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។

យោងតាមប្រភពព័ត៌មាន ដែលអង្គភាពសារព័ត៌មាន «អអេហ្វអិន» ទទួលបានឲ្យដឹងថា៖ មានការបើកបនល្បែងទូហ្គេមបាញ់ត្រីយ៉ាងគគ្រឹកគគ្រេងហើយ បែរជាគ្មានអាជ្ញាធរសមត្ថកិច្ចបង្ក្រាប ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនធ្វើការបង្រ្កាបពួកគាត់អាចដាក់ការសង្ស័យបន្ថែមទៀតថាបើមានចោរឆក់ ចោរប្លន់ ឬក៏លួច បើក្រុមចោលទាំងនោះគេចខ្លួនចូលទីតាំងនេះច្បាស់ជារួចខ្លួន ពីព្រោះគ្មានសមត្ថកិច្ចអាជ្ញាធរណា ហ៊ានចូលកន្លែងនេះឡើយ។

ប្រជាពលេរដ្ឋឆ្ងល់ថា ការបើកល្បែងស៊ីសងខុសច្បាប់របស់ជនជាតិចិនមួយកន្លែងនេះជាយូណាស់មកហើយ ហាក់ដូចជាគ្មានសង្ឃឹមថា មានអ្នកចុះបង្ក្រាបទាល់តែសោះ ខណៈការបើកលេងថ្ងៃតែម្តង ខួបប្រាំង ខួបវស្សា មិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះមកអនុវត្តទប់ស្កាត់ និងបង្រ្កាបឡើយ ឬមួយខ្លាចបាត់បង់លាភសក្ការៈ និងផលប្រយោជន៍?។

បញ្ហានេះផងដែរ ពលរដ្ឋទូទៅសំណូមពរទៅដល់ ឯកឧត្តម ឃួង ស្រែង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែង(ហ្គេមបាញ់ត្រី)និងល្បែងខុសច្បាប់ ជាច្រើនផ្សេងទៀត របស់ជនជាតិចិន មួយកន្លែងក្បាលស្ពានហង្យ ស្ថិតក្នុងមូលដ្ឋានខាងលើនេះផងទាន៕








#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!